ឯកឧត្តម ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ផ្លូវ​បេតុង​ស្ថិតក្នុង​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​


​កាលពី​ល្ងាច ថ្ងៃ​សុក្រ ១២​រោច ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​បេតុង ស្ថិតនៅ​លើផ្លូវ​លាន​ស្រូវ ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ដែលជា​គម្រោង​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ ត្រូវបាន ដោះស្រាយ​យ៉ាង​រលូន​ពី​សំណាក់​ឯកឧត្តម​ប្រធាន​។

ទោះបីជា​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​១០០​ភាគរយ​ក្តី គណបក្ស​ប្រជាជន​នៅតែ​បន្ត​ដឹកនាំ និង​អភិវឌ្ឍ​ន៏​ឥតឈប់ឈរ​ក្រោម​ការចង្អុលបង្ហាញ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូមបញ្ជាក់​ផ្លូវ​បេតុង​នេះ​នឹង​សាងសង់​ជា​ជំ​ហ៊ានៗ ដោយ​លើក ទី​១​ប្រវែង​២០០​ម៉ែត្រ​ទទឹង​៩​ម៉ែត្រ កម្រាស់​២​តឹក នឹងដាក់​លូបង្ហូរទឹក ប្រវែង ២០០០​ម៉ែត្រ​ផងដែរ​៕
​អត្ថ​ប​ទៈ ស្មាន់ វណ្ណ​និមល​