ឯកឧត្តម ជាវ តា​យ ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សន្តិភាព និង​ការអភិវឌ្ឍ​


នា​ព្រឹក​ថ្ងៃ​ពុធ​ ១៣​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម ជាវ តា​យ សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ​និង​មានការ​ចូលរួម​ពី​ឯកឧត្តម អឹុង ម៉េង​ហួរ សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជនកម្ពុជា​ខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត បេក្ខជន​ពេញ​សិទ្ធ និង​បម្រុង​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​នីតិកាល​ទី​៦ រួម​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ក្នុង​មូលដ្ឋាន​ខេត្តកំពត ជា​ច្រើ​ន​រូប​ទៀត និង​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ទឹកឈូ​ប្រមាណ​ជាង ២.៥០០​នាក់ បាន​អញ្ជើញ​ចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា ផ្សព្វផ្សាយ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ជ្រេ​ី​ស​តាំង​អ្នកតំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦​។​

​    ឯកឧត្តម ជាវ តា​យ បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា​គណបក្ស និង​មហាជន ទាំងអស់​សូមកុំ​ជឿ​លើ​ការ​ភូតភរ​របស់​ក្រុម​អគតិ​មួយចំនួន​តូច ដែល​ធ្វើការញុះញង់​ប្រជាពលរដ្ឋ​កុំ​ឱ្យទៅ​បោះឆ្នោត ក្នុង​គោលបំណង​បំផ្លាញ​ការបោះឆ្នោត បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ បំផ្លាញ​ការរួបរួម​សាមគ្គីភាព ឯកភាព​ជាតិ សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ នៅក្នុង​ប្រទេស​កម្ពុជា​។​ ឯកឧត្តម​បន្តថា ទម្រាំ​មានសន្តិភាព​ពេញលេញ និង​អភិវឌ្ឍន៍​ប្រទេស​ដល់​ចំនុច​នេះ រាជរដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ ជម្នះគ្រប់​ឧបសគ្គ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួបរួមគ្នា​ថែរក្សា ការពារ​សមិទ្ធផល​ដែល​គណបក្ស បាន​កសាងឡើង​មកនេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្សទោះ​​បី​ស្ថិតក្នុង​តម្លៃ​ណា​ក៍ដោយ​។​

​    ឯកឧត្តម ជាវ តា​យ បាន​ផ្តាំផ្ញើ​ឲ្យ​សមាជិក​បក្ស​ត្រូវ​ចូលរួម​បំពេញ​កាតព្វកិច្ច របស់ខ្លួន​ដោយ​រៀបចំ​ឯកសារ​ដែល​ គ​.​ជ​.​ប បានកំណត់​សម្រាប់​យកទៅ​បោះឆ្នោត ហើយ​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​បាន​គ្រប់គ្នាៗ​ គឺ​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជាមាន​លេខ​រៀង​ទី​២០ បន្ត​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ និង​បន្ត​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​ទទួលបាន​សមិទ្ធផល​ថ្មី​ថែមទៀត​សម្រាប់​ជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕
​អត្ថ​ប​ទៈ លោក ជាង ស៊ីន​