ឯកឧត្តម ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បន្ត​ធ្វើ​យុទ្ធ​ការឃោសនា​រក​សម្លេងឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា


​នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​ជ៉ំ​គិរី ឯកឧត្តម ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពត និង​មានការ​ចូលរួម​ពី​ ឯកឧត្តម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត បេក្ខជន​ពេញ​សិទ្ធ និង​បម្រុង​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​នីតិកាល​ទី​៦ រួម​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ក្នុង​មូលដ្ឋាន​ខេត្តកំពត ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជុំ​គិរី​ប្រមាណ​ជាង ២.៥០០​នាក់​។
​ឯកឧត្តម ជាវ តា​យ បាន​មានប្រសាសន៍​កោតសរសើ​ចំពោះ​បង​ប្អ​ន​ប្រជាពលរដ្ឋ​ចំពោះ​ការគោរព​ស្រឡា​ញ់ជឿជាក់ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះថា​គណបក្ស​ប្រជាជន​កម្ពុជា កើតចេញពី​ប្រជាជន ការពារ​ប្រជាជន ដើម្បី​ប្រជាជន ជា​របស់​ប្រជាជន ដែល ទន្ទឹម​នឹងមាន​ថ្ងៃនេះ​គណបក្ស​ប្រជាជន​បាន​រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ដែ​បានសម្លាប់​រង្គាល​ពូជសាសន៍​ឯង​ស្ទើរ​សូន្យ​។ ជាង​បី​ទស្សវត្ស៍​ចុងក្រោយ​នេះ សមិទ្ធិផល​គ្រប់យ៉ាង​ដែល​កើតមានឡើង​ដោយសារ បងប្អូន​ប្រជាពលរដ្ឋ​បានជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ពិតប្រាកដ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រីដែល​បាន​តស៊ូលំបាក អត់ឃ្លាន លះបង់​គ្រប់យ៉ាងដើម្បី​បុព្វហេតុ​ជាតិ​យើង​មាន​សុខសន្តិភាព ឯករាជ្យ​ជាតិ​ពេញ​បរិបូណ៌ សេដ្ឋកិច្ចជាតិ​នៅ​៥​ឆ្នាំ​ចុង​ក្រោយនេះ​មាន​កំណើន​រហូត​៧% យើង​មិន​ធ្លាប់មាន​កន្លងមក ដែល​បាន​ជម្រុញ​ដល់​វិស័យ​នានា​ទូទាំងប្រទេស មានការ​រីកចម្រើន​ជា​លំដាប់​។ ក្នុង​តថភាព​ជាក់ស្តែង​នេះ ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត បានបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​នាពេលខាងមុខ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​ប្រទេស ជា​អ្នកកំណត់​លើ​ជោគវាសនា​ប្រទេស​ខ្លួន បើ​ស​ម្រ​ច​ចិត្ត​ជ្រើសរើស​អ្នកដឹកនាំ​ត្រូវ នោះ​ប្រទេស​មានការ​អភិវឌ្ឍ បើ​សម្រេចចិត្ត​ខុស​ប្រទេស​ខ្លួន នឹង​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម និង​បង្ក​វិនាសកម្ម​ជាមិនខាន​។​
​ឯកឧត្តម ជាវ តា​យ បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស តាម​ការចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ព្រមទាំង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់ ដើម្បី​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​បន្តទៀត ។ “​សមាជិក​គណបក្ស​ម្នាក់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ១​សម្លេង “៕​
អត្ថបទៈ លោក ជាង​ ស៊ីន