ក្រុងកំពត៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សក្រុងកំពត បានបើកវគ្គអប់រំ នយោបាយ មូលដ្ឋាន ជូនដល់មន្ត្រីគណបក្សប្រជាជន ដែលទើបទទួលតំណែងថ្មី ចំនួន ៣៤នាក់ ក្នុងនោះស្រី្ត ចំនួន១៣នាក់ អញ្ជើញមកពីមន្ត្រីគណបក្សក្រុង និងថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ទេព ឆែម ប្រធានគណៈត្រួតពិនិត្យ និងជាសមាជិកអចិន្ត្រៃយ៏ គណៈកម្មាធិការគណបក្សខេត្ត ។
ឯកឧត្តម បានមានប្រសាសន៏នាឱកាសនោះដល់សិក្ខាកាម ទាំងអស់ សូមសិក្សាស្វែងយល់បន្ថែមល់ខ្លឹមសារមេរៀន រួមគ្នាគោរពគោលការណ៏គ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស ធ្វើជាគម្រូដល់មហាជនទូទៅ រួមគ្នាគិត រួមធ្វើរួមទទួលខុសត្រូវ តាមគោលការណ៏ សមូហភាពដឹកនាំ បគ្គល ទទួលខុសត្រូវ៕