​វគ្គ​អប់រំ​នយោបាយ​មូលដ្ឋាន​ជូន​ដល់​មន្ត្រី​គណបក្ស​ក្រុងកំពត និង​មន្ត្រី​គណបក្ស​សង្កាត់ ដែល​ទើប​ប្រកាស​ទទួល​មុខតំណែង​ឆ្នាំ​២០១៨


ក្រុង​កំពត​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​កំពត បាន​បើក​វគ្គ​អប់រំ នយោបាយ មូលដ្ឋាន ជូន​ដល់​មន្ត្រី​គណបក្ស​ប្រជាជន ដែល​ទើប​ទទួល​តំណែង​ថ្មី ចំនួន ៣៤​នាក់ ក្នុងនោះ​ស្រី្ត ចំនួន​១៣​នាក់ អញ្ជើញ​មក​ពី​មន្ត្រី​គណបក្ស​ក្រុង និង​ថ្នាក់​មូលដ្ឋាន ក្រោម​អធិបតីភាព ឯកឧត្តម ទេព ឆែម ប្រធាន​គណៈ​ត្រួតពិនិត្យ និង​ជា​សមាជិក​អចិន្ត្រៃយ៏ គណៈកម្មាធិការ​គណបក្ស​ខេត្ត ។​
​ឯកឧត្តម បាន​មាន​ប្រសា​ស​ន៏​នា​ឱកាស​នោះ​ដល់​សិក្ខាកាម ទាំងអស់ សូម​សិក្សា​ស្វែងយល់​បន្ថែម​ល់​ខ្លឹមសារ​មេរៀន រួម​គ្នា​គោរព​គោល​ការណ៏​គ្រឹះ នៃ​កម្មវិធី​នយោបាយ​របស់​គណបក្ស ធ្វើជា​គម្រូ​ដល់​មហាជន​ទូទៅ រួម​គ្នា​គិត រួម​ធ្វើ​រួម​ទទួលខុសត្រូវ តាម​គោល​ការណ៏ សមូហភាព​ដឹកនាំ បគ្គ​ល ទទួលខុសត្រូវ​៕​

27336749_1424099427719843_6863462944856235193_n27331733_1424099431053176_1322577754074754206_n 27072259_1424099434386509_8329022464543350424_n 27067258_1424099437719842_745844573267399782_n