ស្រុកអង្គរជ័យ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សស្រុកអង្គរជ័យ ខេត្តកំពត បានបើកវគ្គអប់រំនយោបាយមូលដ្ឋាន ជូនដល់មន្ត្រីគណបក្សប្រជាជន ដែលទើបទទួលតំណែងថ្មី ចំនួន ៨៩នាក់ ក្នុងនោះស្រី្ត ចំនួន១៧នាក់ អញ្ជើញមកពីមន្ត្រីគណបក្សស្រុក ចំនួន១៧នាក់ និងមន្ត្រីគណបក្សឃុំចំនួន ៧២នាក់ ក្រោមអធិបតីភាព លោកស្រី យូ សុគន្ធ សមាជិកអចិន្ត្រៃយ៏ គណៈកម្មាធិការគណបក្សខេត្ត ។
លោកស្រី យូ សុគន្ធ បានមានប្រសាសន៏ផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ សូមសិក្សាស្វែងយល់បន្ថែមល់ខ្លឹមសារមេរៀន រួមគ្នាគោរពគោលការណ៏គ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស ធ្វើជាគំរូដល់មហាជនទូទៅ រួមគ្នាគិត រួមធ្វើរួមទទួលខុសត្រូវ តាមគោលការណ៏ សមូហភាពដឹកនាំ បគ្គលទទួលខុសត្រូវ។
បន្ទាប់ពីបញ្ចប់បទឧទ្ទេសនាម និងដោះស្រាយចម្ងល់របស់សិក្ខាកាមរួចមក គណ:អធិបតីបានបានផ្តល់កិត្តិយសថតរូបជុំគ្នាទុកជា អនុស្សាវរីយ៏ជាកិច្ចបញ្ចប់កម្មវិធី៕