ស្រុកដងទង់៖ ថ្ងៃទីចន្ទ១៣កើត ខែមាឃ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកដងទង់ ខេត្តកំពត បានបើកវគ្គអប់រំនយោបាយមូលដ្ឋាន ជូនដល់មន្ត្រីគណបក្សស្រុក និងមន្ត្រីគណបក្សឃុំ ដែលទើបទទួលតំណែងថ្មីចំនួន ៦៨នាក់ ក្នុងនោះនារីចំនួន១៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម មាស សាវ៉ន អនុប្រធានគណៈឃោសនាអប់រំគណបក្សខេត្តកំពត។ ឯកឧត្តមបានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ឲ្យយល់ច្បាស់ពីគោលការណ៍របស់គណបក្សដែលមហាសន្និបាតបាន កសាងអត្តចរិកខ្លួនឲ្យបានល្អ មានស្មារតីទទួលខុសត្រូវ ធ្វើអំពើល្អជាមួយប្រជាជន យកមតិភាគតិចគោរពមតិភាគច្រើន កុំធ្វើឲ្យខូចប្រយោជន៍របស់បក្ស ពិសេសរាល់ពាក្យគន្លឹៈខាងលើនេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន យើងនឹងទទួលជោគជ័យ នឹងបន្តឈ្នះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ៕