​ឯកឧត្តម​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយ​ខ្សែ ស្ថិតនៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​


​នៅ​ថ្ងៃ​អាទិត្យ ៧​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កំពត រួម​ដំណេី​រដោយ​លោកស្រី អភិបាលរង​ខេត្ត លោក​អភិបាលរង​ស្រុក និង​ក្រុមការងារ​យុវជន ស្រុក​កំពង់ត្រាច បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​១​ខ្សែ​ប្រវែង​១០​គីឡូ​ម៉ែត ស្ថិតនៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី សម្រាប់​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រេី​ប្រា​ស់ ដែល​បច្ចុប្បន្ន​ផ្លូវ​មួយ​ខ្សែ​នេះ កំពុង​ដំណេីការ​កសាង​។
​បន្ទាប់​ពី​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ចុះ​សាកសួរ​សុខទុក្ខ​ស្ត្រី​ម្នាក់​ដែល​បាន​ជួប​គ្រោះថ្នាក់ ចរាចរណ៍​កន្លងមក ដោយ​បាន​ឧបត្ថម្ភ​ជូន​នូវ​សម្ភារ​:​មួយចំនួន និង​ថវិកា​ចំនួន​ ៣០​ម៉ឺន​រៀល ជូន​ដល់​គាត់​ផង​ដែរ​៕​

26000998_1390213334441786_3394541781618703266_n 25659836_1390213341108452_3981993232940753267_n 25591696_1390213344441785_8216486968437228596_n