នៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាល ខេត្តកំពត រួមដំណេីរដោយលោកស្រី អភិបាលរងខេត្ត លោកអភិបាលរងស្រុក និងក្រុមការងារយុវជន ស្រុកកំពង់ត្រាច បានចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែប្រវែង១០គីឡូម៉ែត ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ ដែលបច្ចុប្បន្នផ្លូវមួយខ្សែនេះ កំពុងដំណេីការកសាង។
បន្ទាប់ពីនេះ ឯកឧត្តម អភិបាលខេត្ត បានចុះសាកសួរសុខទុក្ខស្ត្រីម្នាក់ដែលបានជួបគ្រោះថ្នាក់ ចរាចរណ៍កន្លងមក ដោយបានឧបត្ថម្ភជូននូវសម្ភារ:មួយចំនួន និងថវិកាចំនួន ៣០ម៉ឺនរៀល ជូនដល់គាត់ផងដែរ៕