​ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រី ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​អាហារូបករណ៍ ៧០០​កន្លែង​ជូន​សិស្សានុសិស្ស ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ ២០១៧ ក្នុង​ក្រុង ស្រុក​ទាំង ០៨​ក្នុង​ខេត្ត​កំពត​


ព្រឹក​ថ្ងៃ​អាទិត្យ ៧​កើត ខែ​បុស្ស ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​កំពត មាន​ប្រារព្វ​ពិធី សំណេះសំណាល​ជាមួយ​និស្សិត​អាហារូបករណ៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រី ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជណាចក្រ​កម្ពុជា ជាមួយ​និស្សិត​អាហារូបករណ៍ ចំនួន ៧០០​នាក់​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពត ក្រុមការងារ​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល​ខេត្ត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលស្រុក ក្រុង មាតាបិតា​សិស្ស និង​និស្សិត​អាហា​រូប ក​រណ៍​ប្រមាណ ៨០០​នាក់​។​
​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត អាន​ដោយ​លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាលខេត្ត បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ការងារ​អប់រំ យុវជន​និង​កីឡា ដែល​ក្នុងនោះ​មាន​ផ្នែក​អប់រំ​កុមារ​តូច​, បឋមសិក្សា​, មធ្យមសិក្សា​, ឧត្តមសិក្សា​, សាលា​គរុកោសល្យ​និង​វិក្រិត្យការ គិត​ជា​រួម​មាន​បុគ្គលិក​អប់រំ​ទាំង អស់​សរុប​ចំនួន​ ៥,៨៧១​នាក់ និង​ស្រី​ចំនួន ២,៤៩៣​នាក់ ហើយ​នៅ​ឆ្នាំ​២០១៧ នេះ លទ្ធផល​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​បេក្ខជន​មក​ប្រឡង​សរុប​៥,០៦៤ នាក់ ស្រី​២,៣៦៣ នាក់ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន ៣,៤៧៥​នាក់ ស្រី​ចំនួន ១,៦៥០ នាក់ ស្មើនឹង ៦៨.៦២% (​សិស្ស​និន្ទេស A ចំនួន ​២១​នាក់ ស្រី​១០​នាក់​)​។ សិស្ស​ទាំងអស់​បាន​ជ្រើសរើស​ជ័យលាភី​អាហារូបករណ៍ និង​សោហ៊ុយ​វិភាជន៍​របស់​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ឆ្នាំ ២០១៧ សរុប​ចំនួន ៦៤៥​នាក់ ស្រី​ចំនួន​៣៥១​នាក់ ទាំង​រៀន​នៅ​គ្រឹះស្ថានសិក្សា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពត​។​
​មានមតិ​ផ្តាំផ្ញើ ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាន​ធ្វើ​ការណែនាំ និង​ផ្តល់​អនុសាសន៍​ល្អៗ​របស់​អ្នកប្រាជ្ញ​ថ្នាក់ ដឹកនាំ​រៀមច្បង ដែល​អនុវត្ត​ការងារ​ជូន​ជាតិ និង​សង្គម​ប្រកបដោយ​ជោគជ័យ ជូន​ដល់​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទាំងអស់ ដើម្បី​បាន​ជា​គតិ​អប់រំ និង​កសាង​ខ្លួន​អោយ​ក្លាយជា​បុគ្គល​ពោរពេញ​ដោយ​សមត្ថភាព ថាមពល បញ្ញញា​ណ និង​គុណធម៌ ពិសេស​សុំអោយ​ក្មួយៗ​ត្រូវ​មាន​ការជឿជាក់​លើ​ខ្លួនឯង ខិតខំ​រៀនសូត្រ​អោយ​ខ្លាំងក្លា ដើម្បី​នាំមក​នូវ​ជ័យជំនះ និង​ការបម្រើ​គ្រួសារ​សង្គមជាតិ អោយមាន​សុខសន្តិភាព ក្តី​ក្សេម​សាន្ត​សម្បូរ​រុងរឿង ព្រមទាំង​បាន​ប្រកាស សមាសភាព​ក្រុម​ជួយ​មិត្ត នៃ​ក្រុម​ការងារ​អាហា រូបករណ៍​ដើម្បី​ជួយ​ដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​និស្សិត​ដែល​ជួបប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​នៅពេល​ទៅ​សិក្សា​នៅ​ទី​ឆ្ងាយ ក៏ដូចជា​ការផ្តល់​ពត៌មាន​ទំនាក់ទំនង ជូន​ឯកឧត្តម​អោយ​ជួយ​សម្របសម្រួល​ធុរៈ​ណាមួយ​ជា​យថាហេតុ​៕

26001102_2017041441914988_6769034310477055040_n 25659863_2017041445248321_2167079507568661215_n 25659472_2017041448581654_2448901200414871161_n 25592080_2017041645248301_5828721919317704809_n 25550481_2017041641914968_6903900574422485223_n 25593934_2017041501914982_7668710144073674002_n 25550612_2017041491914983_1891149481886958462_n 25994666_2017041485248317_570430152235144685_n 26001201_2017041495248316_3412383060017468000_n