ឯកឧត្តម ​ខូយ ឃុន​ហ៊ួ​រ ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន​


​ដោយ​ប្រើប្រាស់​ពេលវេលា​នៃ​ថ្ងៃ​សម្រាក​កិច្ចការងារ​ក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ នៅ​ព្រឹក​ថ្ងៃ​សៅរិ៍ ០៦​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ពស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត អមដំណើរ​ដោយ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ព្រម​ទាំង​គណបក្ស​ស្រុក​ដងទង់ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រៃ​សំណាង ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត​។​
​បន្ទាប់ពី​បាន​ឈ្វេងយល់​នូវ​សុខទុក្ខ និង​កិច្ចការ ប្រមូល​ផល​ស្រូវវស្សា​ក្នុង​មូលដ្ឋាន​រួចមក ឯកឧត្តម​ខូយ ឃុន​ហ៊ួ​រ​បាន​លើកទឹកចិត្ត និង​បញ្ជ្រាប​បន្ថែម​ដល់​បងប្អូន​ប្រជាកសិករ​អំពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ដឹកនាំ​ប្រទេស​បន្ត​ទៅមុខ​ទៀត​៕

25591767_792099534334078_9164043644485829614_n 25552270_792099537667411_6866644708327829076_n