ឯកឧត្តម​អភិបាល​ខេត្ត​កំពត ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ ក្នុង​ស្រុក​កំពង់ត្រាច​


កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១៤​រោច ខែ​មិគសិរ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ធ្នូ គ​.​ស​២០១៧ ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ខ្វះ​កម្លាំង​ប្រមូល​ផល​។​
​ក្រោយ​ប្រើ​រយៈពេល​ពេញ​មួយ​ព្រឹក មុនពេល​ចេញដំណើរ​ដើម្បី​បន្ត​កិច្ច​ការងារ​ផ្សេងទៀត ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ចំពោះ​មន្ត្រី​ដឹកនាំ​មូលដ្ឋាន​ថា​ក្នុងនាម​ជា​អ្នកដឹកនាំ​ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ មេឃុំ មេភូមិ ត្រូវ​ក្តាប់​សភាពការណ៍​ឱ្យបាន​ច្បាស់លាស់​រាល់​តម្រូវ​ការ​នានា​។

ឯកឧត្តម ចាន់ ចេស្តា បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា រដូវ​កាល​នេះ​ជា​វេលា​នៃ​ការប្រមូល​ផល​ស្រប​ពេល​បច្ចុប្បន្ន​អាកាសធាតុ មាន​ការប្រែប្រួល​ដែល​ធ្វើឱ្យ​ទិន្នផល​អាច​រង​ការខាតបង់​ព្រោះតែ​ស្រូវ​ទុំ​ជ្រុះ​ដោយសារ​ការ​ច្រូតកាត់​មិនទាន់​។ នៅពេល​ដឹងថា​គ្រួសារ​ណាមួយ​ជួបប្រទះ​នូវ​ការខ្វះខាត​កម្លាំង​ប្រមូល​ផល មន្ត្រី​ដឹកនាំ​មូលដ្ឋាន​ចាំបាច់​ត្រូវ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ស្រុក​ដើម្បី​អន្តរាគមន៍​ទាន់ពេលវេលា​៕​

25348815_2013864698899329_5647874396328947941_n 25498168_2013864712232661_3008090261632351763_n 25396112_2013864705565995_4781008666039859123_n 25348419_2013864742232658_997177665781959323_n 25353882_2013864748899324_6132476257627756746_n