គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ដងទង់ រៀបចំ​ពិធី​ប្រកាស​បញ្ជូល​សមាជិកភាព ដែល​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​


​កំពត​៖ ថ្ងៃ​សៅរ៍ ១៣​រោច ខែ​មិគសិរ ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ធ្នូ គ​.​ស ២០១៧ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ដងទង់​បានធ្វើ​ពិធី​ប្រកាស​ទទួលស្គាល់​បងប្អូន​ដែល​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៨​នាក់ ពេញ​សិទ្ធ ១១​នាក់ និង​បំរុង ០៧នាក់​ បាន​មក​សុំ​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព លោក យិន ប៊ុន​អាន សមាជិក​អចិន្ត្រៃយ៏ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ដងទង់ ខេត្ត​កំពត​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​គណបក្ស​ស្រុក សមាជិក សមាជិកា គណបក្ស​ស្រុក​ប្រមាណ ៦៧​នាក់​៕

25353739_789441544599877_6219067587769385599_n 25399057_789441554599876_7570550447922192607_n 25348484_789441547933210_306530746756102457_n 25354009_789441551266543_2234157894356327821_n 25348817_789441611266537_6574038736996106880_n