កំពត៖ ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ.ស ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកដងទង់បានធ្វើពិធីប្រកាសទទួលស្គាល់បងប្អូនដែលជាអតីតគណបក្សសង្គ្រោះជាតិចំនួន ១៨នាក់ ពេញសិទ្ធ ១១នាក់ និងបំរុង ០៧នាក់ បានមកសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក យិន ប៊ុនអាន សមាជិកអចិន្ត្រៃយ៏ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកដងទង់ ខេត្តកំពតដោយមានការអញ្ជើញចូលរួមពីប្រធានគណបក្សស្រុក សមាជិក សមាជិកា គណបក្សស្រុកប្រមាណ ៦៧នាក់៕