ពិធីសម្ពោធមជ្ឈមណ្ឌលឥស្លាម «អាល់ហ្សាមេល» ភូមិតាដិប សង្កាត់អណ្ដូងខ្មែ រក្រុងកំព តខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ និងក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់តំណាងស្ថានទូតគូវេតប្រចាំកម្ពុជា និង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើ និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នក សិស្សានុសិស្សសរុបប្រមាណជាង៣០០០នាក់ ផងដែរ។
យោងតាមរបាយការណ៍ក្នុងអង្គពិធី មជ្ឈមណ្ឌលឥស្លាមអាល់ហ្សាមេលនេះ ជាអំណោយសប្បរសធម៌របស់ប្រជាជននៃប្រទេសគូវេត ផ្ដល់តាមរយៈសមាគមប្រភពល្អកម្ពុជា។ ដោយបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៥ និងបញ្ចប់ខែកញ្ញាឆ្នាំ២០១៦នៅលើផ្ទៃដីក្រឡាចំនួនមួយហិចតាកន្លះ។
សមិទ្ធផល ក្នុងនោះសរុបចំនួន ៦អគារ ៖ រួមមានអគារសិក្សា១ខ្នង២ជាន់ចំនួន១៦បន្ទប់ អគារស្នាក់នៅ១ខ្នង២ជាន់ចំនួន៨បន្ទប់ អគារស្នាក់នៅសម្រាប់គ្រូ១ខ្នង២ជាន់ចំនួន៤បន្ទប់ ព្រមទាំងមានសាលប្រជុំ អាហារដ្ឋាន និងបន្ទប់ទឹកសរុបចំណាយថវិកាប្រមាណ៥៥ម៉ឺនដុល្លា។
មជ្ឈមណ្ឌលនេះគឺស្ថិតក្នុងគម្រោងរបស់សមាគមប្រភពល្អកម្ពជាដើម្បី ផ្ដល់ការ អប់រំសម្រាប់កុមារី និងយុវតីខ្មែរឥស្លាម សំដៅលើកកម្ពស់ការបណ្ដុះបណ្ដាលមត្ថភាពវិជ្ជាជីវៈក្នុងការរួមចំណែ កកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕