ដោយសម្តែងមនោសញ្ចេតនា អបអរសាទរ ចំពោះសាសនិកឥស្លាមកម្ពុជា ពិសេសបងប្អូនឥស្លាមក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ដែលមានឱកាសទៅបំពេញកាតព្វកិច្ចផ្នែកសាសនា នាប្រទេសអារ៉ាប៊ីសាអូឌីតក្នុងពេលដ៏ខ្លីខាងមុខ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ចាន់ ចេស្តា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត និងជាអភិបាលនៃគណៈអភិបាលខេត្តបានចូលរួមជូនពរ និងអញ្ជើញពិសាភោជនាហារ ជាមួយសាសនិកឥស្លាមប្រមាណជាង ៧០០នាក់ពោរពេញដោយភាពស្និទ្ធស្នាលបំផុត។
នាឱកាសនេះដែរ ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តកំពត ឯកឧត្តមបានឧបត្ថម្ភថវិកាចំនួនពីរលានរៀលសម្រាប់កសាងសមិទ្ធផលក្នុងវិហារណូរុលសាឡាមភូមិទទឹងថៃ្ងនេះ បន្ថែមលើសមិទ្ធផលនានារបស់គណបក្ស ប្រជាជនកម្ពុជាខេត្តកំពតដែលបានផ្តល់ជូនកន្លងមក៕