​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន នៅ​ភូមិ​ចេក ឃុំ​ជំ​ពូវ​ន្ត ស្រុក​ជុំ​គិរី ខេត្ត​កំពត​


នា​ព្រឹក​ថ្ងៃទី0​៦ ខែ​សីហា ឆ្នាំ ២០១៧ ឯកឧត្តម នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ជុំ​គិរី ព្រមទាំង​ឯកឧត្តម ចាន់ ចេស្តា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​ជាង​៤០០​នាក់ នៅ​ភូមិ​ចេក ឃុំ​ជំ​ពូវ​ន្ត ស្រុក​ជុំ​គិរី ខេត្ត​កំពត​។
​ឯកឧត្តម​អធិបតី​ទាំងពីរ បាន​ជំរុញ​ដល់​សមាជិក​រក្សា​នូវ​សាមគ្គីភាព និង​ដណ្តើម​ឱ្យបាន​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ​៕

20621089_735038756706823_3656628363558134032_n 20620876_735038760040156_5801626347257470330_n 20622288_735038900040142_9086022788852949294_n 20638519_735038896706809_1107577880205703531_n 20597102_735038956706803_434480991463470122_n