ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតិ​ក្នុង​ពិធី​កាត់​ឬ​ស​សីមា​ក្នុង​វត្ត​គី​រី​មង្គល ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត​


19420677_1911504905760242_7764608183541543234_nឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន​។ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ បាន​អញ្ជើញ​ជា​អធិបតិ​ក្នុង​ពិធី​កាត់​ឬ​ស​សីមា និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​គី​រី​មង្គល ហៅ​វត្ត​ភ្នំ​ធំ​ស្ថិតក្នុង​ភូមិ​មនោ​សុខ ឃុំ​តា​កែន ស្រុក​ឈូក​ខេត្ត​កំពត​។
​ពិធី​នេះ​ក៏​បាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ ឯកឧត្តម ចាន់ ចេស្ដា​ អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង មន្ត្រី​ប្រតិភូ​អមដំណើរ​ផងដែរ​។​

19510558_1911504729093593_4278789418080761628_n
​លោក ខៀវ រិទ្ធិ​ភណ្ឌ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឈូក បានអោយ​ដឹង​អំពី​សមិទ្ធផល​រីកចម្រើន​នានា​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​ក្នុង​ទូទាំង​ស្រុក​ឈូក​គួរអោយ​មោទនៈ​។ ចំណែក​ឯ​វត្ត​គី​រី​មង្គល​នេះ​បានកកើតឡើង​ក្នុង​ឆ្នាំ​២០១៤ និង​បាន​កសាង​នូវ​សមិទ្ធផល​នានា​ជា​បន្តបន្ទាប់ ដោយ​ចំណាយ​អស់​ថវិកា​សរុប​៣២៦,៤៨២​ដុល្លា​។ ក្នុងនោះ ព្រះវិហារ​ដែល​បាន​ធ្វើ​ពិធី​កាត់​ឬ​ស​សីមា​នាពេលនេះ ក៏​បាន​ចាប់ផ្ដើម​កសាង​ឡើង​ក្នុង​ដើមឆ្នាំ​២០១៣ និង​រួចរាល់​ជា​ស្ថាពរ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​មាន​ទំហំ បណ្ដោយ​ជាង​១៦​ម៉ែត្រ និង​ទទឹង​ជាង​៩​ម៉ែត្រ ចំណាយ​ថវិកា​សរុប ២៦៧,៨៧៧​ដុល្លា​ផង​ដែរ​។​

19247717_1911504959093570_3727377838878737148_n
​ឯកឧត្តម ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចាត់ទុក​ព្រះវិហារ ​និង​សមិទ្ធផល​នានា ដែល​ធ្វើ​ពិធី​សម្ពោធ​នៅក្នុង​វត្ត​គី​រី​មង្គល នាពេលនេះ គឺ​ពិតជា​បាន​រួមចំណែក​ក្នុង​ចំណោម​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត ដើម្បី​ជា​ការឆ្លើយតប​បំរើ​អោយ​វិស័យ​ពុទ្ធចក្រ​ក្នុង​ខេត្ត​កំពត​។ ជាមួយគ្នា​នោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​តែងតែបាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ពិសេស​ក្នុង​ខេត្ត​កំពត ដើម្បី​សួរ​សុខទុក្ខ​ស្វែងយល់​ពី​ការលំបាក​ខ្វះខាត​និង​ដោះស្រាយ​សំណូមពរ​តម្រូវកា​ររ​បស់​ប្រជាពលរដ្ឋ​ជាប្រចាំ​។

19420495_1911506192426780_8089329409905157057_n

សកម្មភាព និង​កាយវិការ​ប្រកបដោយ​សុ​ឆន្ទៈ និង​ទំនួល​ខុស​ត្រូវ​ទាំងនេះ បាន​សបញ្ជាក់​អោយឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង នៅ​ក្នុង​ស្រទាប់​យុវវ័យ​សក្តិសម​ជា​ទំពាំង​ស្នង​ឬ​ស្សី ប្រកបដោយ​គុណភាព​ខ្ពស់​សម្រាប់​ការបន្ត​ថែរក្សា សន្តិភាព និង​ការអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ជា​ទី​ស្រឡាញ់​នៃ​យើង​។​
​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​អំពី​បរិបទ​អំណោយផល នៃ​ប្រទេស​ជាតិ​នាបច្ចុប្បន្ន​ដែល​កំពុង​មាន​សន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍន៍​យ៉ាងខ្លាំ​ក្លា ។ ហើយ​សមិទ្ធិផល​ទាំងអស់នោះ​គឺ​សុទ្ធសឹង​បាន​កើតចេញ​ពី​អំណោយផល​នៃ​សន្តិភាព​យ៉ាង​ពិតប្រាកដ តាមរយៈ​យុទ្ធសាស្ត្រ​ឈ្នះៗ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​ទូទាំង​ប្រទេស​។

19247705_1911506249093441_7573773419383044938_n

ឯកឧត្តម​ក៏​បាន​បន្តថា ដោយ​មើលឃើញ​ពី​សច្ចភាព​នេះហើយ តាមរយៈ​ការបង្ហាញ​ពី​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ ឃើញថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ទទួលបាន​ជ័យ​ជំ​នៈ​ដោយ​ទទួលបាន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើនបំផុត​នៅ​តែ​បន្ត​ការស្រឡាញ់​ជឿជាក់ និង​ផ្ដល់​ទំនុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ដោយ​ផ្ដើម​ចេញពី​សារៈប្រយោជន៍​នៃ​សន្តិភាព​នេះ ហើយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ចូលរួម​ថែរក្សា​អោយបាន​នូវ សន្តិភាព ដ៏​ថ្លៃថ្លា​នេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ​។

19424249_1911504639093602_1299757359327896593_n

ជាមួយគ្នា​នោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​នាំមក​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​ប្រជាពលរដ្ឋ និង​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ សប្បុរសជន ដែល​បាន​រួម​សាមគ្គី​គ្នា ក្នុង​ការរួមចំណែក​ក​សាង​នូវ​សមិទ្ធផល​ក្នុង​ទី​អារាម​វត្ត​នេះ​កើតឡើង​ជា​មួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ជ្រោង​ខ្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នៅ​កម្ពុជា​អោយបាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

19553879_1911504539093612_5931843809695337999_n
​ក្នុងឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បំពាក់​គ្រឿងឥស្សរយស​ស្ថាបនា​ជាតិ និង​មេដាយ​ការងារ ដល់​សប្បុរសជន​រួមទាំង មន្ត្រីរាជការ ព្រមទាំង​ប្រគេន​ថវិកា​ចំនួន ៤២​លាន​រៀល ដល់​ព្រះសង្ឃ​វត្ត​គី​រី​មង្គល និង​ថវិកា​ចំនួន​១៥​លាន​រៀល ដល់​វត្ត​អង្គ​មន្នី​វ័ន្ត ស្រុក​ជុំ​គិរី សម្រាប់​ដោះស្រាយ​កសាង​បន្ត និង​បាន​ជូន​សម្ភារៈ​សិក្សា និង​ថវិកា​មួយចំនួន ដល់​សិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំង​លោកយាយ លោកតា​ដែល​បាន​ចូលរួម​នា​ពេល​នេះ​ផងដែរ​៕​

អត្ថបទៈ លោក សាយ យាវ

19430005_1911506689093397_4388118996840742738_n19510249_1911506272426772_173948931429825544_n