នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ សម្តេចតេជោ ហ៊ុន សែន នូវទឹកសុទ្ធ, ទឹកប្រើប្រាស់រួមទាំងឃីត ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ សរុបចំនួន ០៥គោលដៅ ក្នុង ០១គោលដៅ ស្មើនឹង៤០គ្រួសារ សរុបទាំងអស់២០០គ្រួសារ
នៃភូមិចំនួន ០៨នៃឃុំចំនួន ០៣នៅស្រុកជុំគីរី ខេត្តកំពត។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចុះជួយប្រជាពលរដ្ឋផ្ទាល់ គឺជាការសំខាន់។ ឯកឧត្តមបានមានប្រសាសន៍នូវពាក្យផ្តាំផ្ញើពី សម្តេចតេជោ ហ៊ុន សែន ដែលសុំអោយបងប្រុសចុះផ្ទាល់ជួបផ្ទាល់ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាចុះជួយ របស់កងពលតូចលេខ៧០ គឺជាការផ្សារភ្ជាប់រវាងប្រជាពលរដ្ឋរវាងកងទ័ព និងប្រជាជន ដែលកន្លងមកកងពលតូចលេខ៧០ បានចុះជួយប្រជាពលរដ្ឋ ដែលផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ ចែកទឹកបរិសុទ្ធជួយប្រជា ពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍ ការពន្លត់អគ្គីភ័យ និងគ្រោះមហន្តរាយផ្សេងៗ។
សូមជម្រាបថា ទឹកសុទ្ធដែលចែកជូនប្រជា ពលរដ្ឋគឺជាទឹកដែល ផលិតដោយកងពលតូចលេខ៧០ ដែលមានទីតាំងស្ថិតនៅ មណ្ឌលសុខភាពមរតក សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីជុំគីរី ដែលចែកទឹកជូនប្រជាពលរដ្ឋនិងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ៕