នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ប្រតិភូគណៈអចិន្រ្តៃយ៏ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ ខេត្តគៀងយ៉ាង (វៀតណាម) ដែលដឹកនាំដោយលោកស្រី ឌាំង ទៀងអែម អនុប្រធានរណសិរ្សខេត្ត បានអញ្ជើញចូលជួប ឯកឧត្តម អ៊ឹង ម៉េងហួ អនុប្រធានគណៈប្រចាំការ គណបក្សខេត្តដើម្បីជូនពរថ្នាក់ដឹកនាំ មន្ត្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពត និងប្រជាពលរដ្ឋក្នុងខេត្តកំពតសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។