ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ របស់​គណបក្ស​ប្រជាជន​ក​ម្ពុជា​ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក


នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៧ គណបក្ស​ប្រជាជន​កម្ពុជា​មូលដ្ឋាន​ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត​បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​សម្រាប់​អនុវត្តន៍​បន្ត​។ ពិធី​នេះ​ក៏បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​ចំនួន ៧​រូប លើ​បេក្ខជន​ពេញសិទ្ធិ និង​បម្រុង​ទាំងអស់​ចំនួន ១៦​រូប ដើម្បី​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី០​៤ ខែមិថុនា ឆ្នាំ​២០១៧​។ អង្គសន្និបាត​ដឹកនាំ​ដោយ​លោក ខៀវ រិទ្ធិ​ភ័ណ្ឌ ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​ស្រុក​ឈូក លោក សាន គ្រីយ៉ា ប្រធាន​គណៈកម្មាធិការ​បក្ស​ឃុំ និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ទិ​ត្យ ម៉េង​ឡុង ប្រធាន​មណ្ឌល​យោធិន​ពិការ​៣១៧ និង​លោក ង៉ែត សាវឿន ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ឃុំ ក្រោម​វត្តមាន​របស់​សមាជិក សមាជិកា​ចំនួន ៤០៨​នាក់ ក្នុង​នោះ​អង្គ​បោះឆ្នោត ៤០៣​នាក់​៕​

15994825_1073363232793466_2095610086487146935_o15994899_1073363909460065_2189870370682061214_o15972717_1073363412793448_2838605650564943745_o15896216_1073363382793451_6021331582013044211_o15972789_1073363322793457_6350972743602500819_o   15995049_1073363742793415_3992574906677373708_o