នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា មូលដ្ឋានឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារដឹកនាំអាណត្តិទី៣ រយៈពេល៥ឆ្នាំ គឺឆ្នាំ ២០១២-២០១៧ និងកំណត់ទិសដៅ ផែនការអនុវត្ត សម្រាប់ការងារដឹកនាំអាណត្តិទី៤ ឆ្នាំ២០១៧-២០២២បន្តទៀត។ អង្គសន្និបាតបានប្រព្រឹត្តទៅ ដោយមានវត្តមានចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្ដម ស៊ុក សារ៉ាត់ សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត កំពត ឯកឧត្តម ឃុយ សៀន ក្រុមការងារគណបក្សប្រជាជនចុះជួយស្រុក ព្រមទាំងអស់លោកជាថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងារថ្នាក់ខេត្ត ស្រុក និងមានសមាជិកសមាជិកាគណបក្សប្រជាជនថ្នាក់មូលដ្ឋានប្រមាណ៣០០នាក់បានចូលរួម៕