នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំល្បើក ស្រុកឈូក ខេត្តកំពតបានបើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្ត។ ពិធីនេះក៏បានដំណើរការបោះឆ្នោតជ្រើសរើសបេក្ខភាពចំនួន ០៧រូប លើបេក្ខជនពេញសិទ្ធិ និងបម្រុងទាំងអស់ចំនួន ១៦រូប ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី០៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ អង្គសន្និបាតដឹកនាំដោយលោក ខៀវ រិទ្ធិភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឈូក លោក ញ៉ែម ហួន ប្រធានគណៈកម្មាធិការបក្សឃុំ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ចេស្តា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោកជំទាវ យូ សុគន្ធ សមាជិការអចិន្ត្រៃយ៍គណកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឈូក និងលោក ឃី សុខខឿន ប្រធានក្រុមការងារខេត្តចុះជួយឃុំ ក្រោមវត្តមានរបស់សមាជិក សមាជិកាចំនួន ៣១៦នាក់ ក្នុងនោះអង្គបោះឆ្នោត ២៩៣នាក់៕