កំពត៖ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពត បានអញ្ជើញចុះពិនិត្យតាមដាននិងវាយតម្លៃ នៃការរាប់សន្លឹកឆ្នោត របស់អង្គសន្និបាតគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ របស់ ស្រុកក្រុងទាំង៨ ក្នុងខេត្តកំពត ដែលសន្និបាតរបស់គណៈកម្មាធិការ គណបក្សមូលដ្ឋានឃុំនីមួយៗ ធ្វើរួចរាល់(ក្នុង១ស្រុក-ក្រុង មួយថ្ងៃ មួយឃុំ) ដែលត្រូវបានកំណត់រៀងរាល់រសៀលនៃថ្ងៃនីមួយៗ ត្រូវយកហឹបឆ្នោតមករាប់នៅក្នុងមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត នឹងដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត ដែលទទួលចុះជួយតាមបណ្តាស្រុក-ក្រុង និងប្រធាន ក្រុមការងារខេត្តទទួលចុះជួយឃុំ៕