ស្រុកទឹកឈូ-កំពត ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានបើកសន្និបាតបូកសរុបលទ្ធផលការងារនិងលើកទិសដៅសម្រាប់អនុវត្តន៍បន្ត។ ពិធីនេះក៏បានដំណើរការបោះឆ្នោតជ្រើសរើសបេក្ខភាពចំនួន០៥រូប បេក្ខជនពេញសិទ្ធិ និងសមាជិកឈរឈ្មោះបោះឆ្នោតស្ទាបស្ទង់ ទាំងអស់ចំនួន ១២រូប ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ អង្គសន្និបាតដឹកនាំដោយលោក នាក់ សុវណ្ណារី ប្រធានគណបក្ស ប្រជាជនកម្ពុជាស្រុកទឹកឈូ លោក សេង ថូង ប្រធានគណៈកម្មាធិការបក្សឃុំថ្មី(ប្រធានអង្គសន្នបាត)និិងដោយមានការអញ្ជើញចូលរួមពីលោកស្រី ទិត សេត្ថា សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពត ប្រធានក្រុមការងារខេត្ត ចុះជួយឃុំ មានវត្តមានរបស់សមាជិក សមាជិការអ្នកចូលរួមចំនួន ៣៤៥នាក់ ក្នុងនោះអង្គបោះឆ្នោត ២៨៨នាក់៕