ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ របស់​គណបក្ស​ប្រជាជន​ក​ម្ពុជា​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​


​នៅ​ព្រឹក​ថ្ងៃទី​៩​ ខែ​មករា​ឆ្នាំ២០១៧ ​គណៈកម្មាធិការ គណបក្ស​ប្រជាជន​ក្នុង​មូលដ្ឋាន សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត​ខេត្ត​កំពត បាន​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដឹកនាំ​រយៈពេល​៥​ឆ្នាំ របស់​គណបក្ស​ក្នុងអណត្តិ​ទី​៣​ក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ​២០១២-២០១៧ និង​កំណត់​ទិសដៅ​ផែនការ​អនុវត្ត​សម្រាប់​ការងារ​ដឹកនាំ​បន្ត​អណត្តិ​ទី​៤ គឺ​ឆ្នាំ​២០១៧-២០២២​។​
​អង្គសន្និបាត​បាន​ប្រព្រឹត្តទៅ ដោយ​មាន​វត្តមានចូលរួម​ជា​កិត្តិយស ពី​សំណាក់​ឯកឧត្ដម និង​អស់លោក ជា​ថ្នាក់ដឹកនាំ​និង​ជា​សមាជិក ក្រុមការងារ​ថ្នាក់កណ្ដាលថ្នាក់​ខេត្ត នៃ​គណបក្ស​ប្រជាជនចុះជួយ​ក្រុង​កំពត និង​មាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ថ្នាក់ មូលដ្ឋាន​សរុប​ចំនួន ​២៨៧​នាក់​។​

ក្នុង​អង្គសន្និបាត​ក៏​បានឲ្យ​ដឹង​អំពី​សមិទ្ធផល​រីកច​ម្រើ​ន ក្នុង​មូលដ្ឋាន​ទាំង​ការងារ សន្តិសុខ​សណ្ដាប់ធ្នាប់ ការងារ​ភិ​វឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធ និង​ការងារ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​គណបក្សសង្កាត់សម្រេច​បាន​រយៈពេល​៥​ឆ្នាំ​កន្លង​មក​គួរ​ឲ្យ​មោទនៈ​។​ ​អង្គសន្និបាត​បាន​ដំណើរការ​អស់​រយៈពេល​មួយ​ព្រឹក​ ដោយ​បាន​អនុម័ត​លើ​របាយការណ៍ និង​បាន​ធ្វើ​នូវ​សេចក្ដីសម្រេចចិត្ត​ដាក់ចេញ​នូវ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ ព្រមទាំង​បាន​រៀបចំ​នីតិវិធី​ នៃ​ការបោះឆ្នោត​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៤ សម្រាប់​ការងារ​ដឹកនាំ២០១៧ -២០២២ បន្តទៀត​ដោយ​មាន​បេក្ខភាព​ឈរឈ្មោះ​ចំនួន​១២​រូប ក្នុងនោះ​បោះឆ្នោត​ជ្រើស​រើ​ដ​យក​បេក្ខជន​ពេញ​សិទ្ធ​ចំនួន​៥​រូប​។


​ឯកឧត្ដម​បណ្ឌិត សូ​ត​ ​យា សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​កំពត បាន​វាយតម្លៃ​ខ្ពស់​លទ្ធផល​ការងារ​ និង​បានកោតសរសើរ​ចំពោះ​គណបក្ស​ប្រជាជន​សង្កាត់ត្រើយ​កោះ​ ដែល​បាន​អនុវត្ត​ន៍​ការងារ​របស់​គណបក្ស ពិសេស​ជុំវិញ​ការងារ​​អភិវ្ឍន៍​ភូមិ សង្កាត់ និង​បម្រើ់​សេវា​សាធារណៈ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។


​ឯកឧត្ដម សូ​ត​ ​យា ក៏​បាន​ចាត់ទុក​អង្គសន្និបាត​នាពេលនេះ​ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ការខិតខំ​ប្រឹងប្រែ​ង​របស់​អាជ្ញាធរ និង​ពិសេស​គណបក្ស​ក្នុង​មូលដ្ឋាន​សង្កាត់ បាន​អនុវត្ត​កន្លងមក និង​កំពុង​បន្ត​អនុវត្តន៍​យ៉ាង​សកម្ម​ នូវ​កម្មវិធី​គោលនយោបាយ​របស់​គណ​បក្ស និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ របស់​រាជរដ្ឋាភិបាល ហើយ​ក៏​ពិត​ជា​បាន​បង្ហាញ​ពី​ការអនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពិតប្រាកដ ចេញ​ពីឆ​ន្ទៈ​ប្រជាពលរដ្ឋ ក្នុង​ការជ្រើសរើស​អ្នក​ដឹកនាំ​នៅមូលដ្ឋានរបស់​ខ្លួន​ផង​ដែរ។

ឯកឧត្ដម សូ​ត​ ​យា ក៏​បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​អង្គសន្និបាត​ ឲ្យបន្ត​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ និង​ជំរុញសកម្មភាព​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​កាន់តែ​ល្អ​ថែម​ទៀត​ សំដៅ​ធ្វើ​ឲ្យ​លទ្ធផក​ការងារ​បោះឆ្នោ​ត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អណត្តិ​ទី​៤ ឆ្នាំ​២០១៧​ខាងមុខ​នេះ​ ទទួលបាន​ជ័យជំនះ ដូច​​អាណត្តិ​មុនៗ​ទៀត​ផង​ដែរ​៕

15894271_636507659893267_2879478392719908584_n 15894826_636507673226599_6589561491046680721_n15965085_636507693226597_6379344024721761728_n 15894265_636507833226583_7191486030872772574_n  15966082_636507713226595_96882182888945974_n15078944_636507789893254_1209174912914467281_n 15977024_636507876559912_2850796520420692007_n