ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ចាន់ ចេស្តា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គអប់រំនយោបាយវគ្គលើកទី៥ ជូនដល់សមាជិក-សមាជិកាគណបក្ស ដែលជាអ្នកបន្តវេន្ត។ អញ្ជើញចូលរួមក្នុងពិធីនោះដែរមានឯកឧត្តម អ៊ឹង ម៉េងហួរ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ ឯកឧត្តម ប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត និងឯកឧត្តមប្រធាន បណ្តាគណៈនីមួយៗរបស់គណបក្សខេត្ត។ សរុបវគ្គសិក្សាថ្នាក់ខេត្ត ២វគ្គ ស្មើមនុស្ស ២០០នាក់ និងក្រុង-ស្រុក ៨វគ្គស្មើមនុស្ស ៨០០នាក់ សរុបទាំងអស់ ១០វគ្គ ស្មើមនុស្ស ១,០០០ នាក់ ហើយត្រូវបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០១៦នេះ៕