សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានឱ្យអាជ្ញាធរខេត្តកំពត ធ្វើការជួសជុលស្ពានចាស់នៅក្នុងក្រុងកំពតឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋ និង
សិស្សានុសិស្សធ្វើដំណើរ និងជិះកង់-ម៉ូតូឆ្លងកាត់ បញ្ជៀសការកកស្ទះចរាចរ។
នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានលើកយកបញ្ហាស្ពានឥន្ឋនូចាស់ដែលបានកសាងនៅជំនាន់បារាំង ដែលបានទុកចោលអស់ពេលយ៉ាងយូរគួរសមដែរ។ មានបងប្អូន និងកូនក្មួយសិស្សានុ សិស្សបានសំណូមពរ មកតាម Facebook ខ្ញុំសូមបើកប្រើប្រាស់ស្ពានចាស់នេះឡើងវិញ ដើម្បីកាត់បន្ថយការចំណាយប្រេងសាំង និងកាត់បន្ថយរយៈពេលនៃការធ្វើដំណើរ។ អភិបាលខេត្តត្រូវទទួរៀបចំជួសជុលស្ពាននេះដាក់អោយប្រើប្រាស់ឡើងវិញ សម្រាប់តែកង់ ម៉ូតូ និងថ្មើជើងតែប៉ុណ្ណោះ៕