នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងជាងបី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល
ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រមាណ៣៥០ នាក់ នៅសាលប្រជុំសាលាខេត្តកំពត ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចនឹងធ្វើយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយក្នុងនោះដែរ សម្តេចមានប្រសាសន៍ថា ស្ពានឥន្ទូ នឹងបើកអោយប្រើប្រាស់ឡើងវិញ ចំពោះម៉ូតូ កង់ និងថ្មើរជើង បន្ទាប់ពីជួសជុសសម្រួលផ្នែកមួយចំនួន ។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចបានណែនាំអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងអស់អោយយកចិត្តទុកដាក់ ការកសាងអំពើល្អ ការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋអោយបានល្អនិងឆាប់រហ័ស ខិតខំការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ ព្រៃកោងកាង ជម្រុញការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ និងខិតខំដោះស្រាយសម្របសម្រួលទំនាស់អោយបានល្អប្រសើរ