វគ្គផ្សព្វផ្សាយពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនិងច្បាប់បោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧


នាព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ2016 ឯកឧត្តម ចាន់ ចេស្តា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបង្ហាញអំពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ 2016 នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។ ក្នុងវគ្គផ្សព្វផ្សាយមានសមាជិកគណបក្សមកពី សមាជិកអចិន្ត្រៃយ៏គណបក្សខេត្ត សមាជិកគណកម្មាធិការគណបក្សខេត្ត គណបក្សមូលដ្ឋានមន្ទីរ អង្គភាពជុំវិញខេត្ត គណបក្សក្រុង ស្រុក សរុបចំនួន373 នាក់ ។ វគ្គផ្សព្វផ្សាយមានគោលបំណងបញ្ជ្រាបការយល់ដឹងថ្មី និងផ្សព្វផ្សាយបន្តដល់សមាជិកនៅមូលដ្ឋានភូមិ ឃុំ ។

DSC_0552 DSC_0557 DSC_0554 DSC_0555 DSC_0556DSC_0550