កំពត ៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម នៃ ប៉េណា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ចូលរួមជាគណៈអធិបតីនាពេលនេះដែរមាន ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ឯកឧត្តម-លោកជំទាវ អនុប្រធាន-សមាជិក-សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុក-ឃុំ ,ប្រធានគណបក្សមូលដ្ឋានមន្ទីរ-អង្គភាពជុំវិញខេត្ត ។
សូមបញ្ជាក់ជូនដែរថាឯកឧត្តម ចាន់ ចេស្តា ត្រូវបានតែតាំងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ជំនួនឯកឧត្តម ខូយ ឃុនហ៊ួរ ដែលត្រូវផ្លាស់ប្តូរភារកិច្ច ។