ឯកឧត្តម ចម ប្រសិទ្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត ធ្វើការប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំ


អាជ្ញាធរខេត្តកំពត​  ប្រជុំបូកសរុលទ្ធផលការងាររយះពេលមួយឆ្នាំ​ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុម
ការងារថ្នាក់ជាតិ​ខេត្ត​ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ  និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។
ផ្តើម​ចេញ​ពីយុទ្ធសាស្ត្រនៃការអនុវត្តកំណែរម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៥​
នៃរដ្ឋសភា​ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ​ ហ៊ុន-សែនជាប្រមុខ
នៃរា​ជរដ្ឋាភិបាល​ និងដើម្បី​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣​ របស់រាជរដ្ឋាភិបាល​  អោយមានប្រសិទ្ធភាពោទទួលបានលទ្ធផលផ្លែផ្កាពិតប្រាកដ​ និងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។​    នៅខេត្តកំពត​នាព្រឹកថ្ងៃទី១៦​ ខែធ្នូ​ឆ្នាំ២០១៥​  មានបើកកិច្ចប្រជុំ​ក្រុមការងារថ្នាក់ជាតិ​ ថ្នាក់ខេត្ត​ ក្រុង​  ស្រុក​  ដើម្បីបូកសរុបលទ្ធផល​ ការងាររយះពេលមួយឆ្នាំ​  និងលើកទិសដៅអនុវត្តបន្ត​ ដើម្បីត្រួតពិនិត្យនិងគាំទ្រការ អនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣​ ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ចម-ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម​។​
​     ឯ.ឧ​ ខូយ-ឃុនហ៊ួ​រ​ អភិបាលបាលខេត្តកំពតបានធ្វើរបាយការណ៍​អោយដឹងថា​ក្នុងរយះពេលមួយឆ្នាំ២០១៥
នេះក្រុម ការងារចុះមូលដ្ឋានខេត្ត​ និងក្រុង​ ស្រុក​  បានធ្វើវេទិការសាធារណៈនៅតាមបណ្តាក្រុង​ ស្រុកទាំង៨របស់​ បានចំនួន៩៥លើក​ ដោយមានអ្នកចូលរួមពីក្រុមការងារចំនួន​ ១៧៣៤នាក់​ ស្រី១៦២នាក់​ និងមានការចូលរួម ពីប្រជាពលរដ្ឋចំនួន១១.៤៤២នាក់​ ស្រី៤.៨៧០នាក់។​  ពាក់ព័ន្ធ​បញ្ហាសំណូមពរដែលបានលើកឡើងក្នុងវេទិកា
សាធារណៈ​ នៅតាមបណ្តាក្រុង​ ស្រុកក្នុងរយះពេលមួយឆ្នាំកន្លងមកនេះ​ មានចំនួន​៥៩៩ករណី​ ដោយក្នុងនោះបានដោះស្រាយរួចចំនួន៣០៦ករណីកំពុងដោះស្រាយចំនួន១៥៣ករណី​ និងមិនទាន់ដោះស្រាយចំនួន១៤០ករណី​ ។​  នៅក្នុងទិសដៅក៏បានដាក់ចេញ​ បន្តចុះធ្វើអង្គវេទិកាសាធារណៈនៅតាមភូមិ​ ឃុំ​ សង្កាត់​ ក្នុងក្រុង​ ស្រុកទាំង៨​  ពិនិត្យសំណូមពររបស់ប្រជាពលរដ្ឋ​ ដែលនៅសេសសល់មិនទាន់ដោះស្រាយ​ ដើម្បីស្វែងរកដំណោះស្រាយ​ ទៅតាមស្ថានភាព​ និងលទ្ធផលជាក់ស្តែង​ ដោយក្រុម​ការងារថ្នាក់ជាតិ​  ខេត្ត​ក្រុង​ស្រុក​។​
បន្ទាប់ពីមានរបាយការណ៍​និងមតិពិភាក្សារាល់សកម្មភាពចំណុចខ្លាំងចំណុចខ្សោយដើម្បីបន្តដោះស្រាយបន្តទៀត របស់​ ឯកឧត្តម​  លោកជំទាវ​ ថ្នាក់ដឹកនាំ​ក្រុមការងារ​តាមក្រុងស្រុករួចមក។​  ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្រ្តី​  ចម-ប្រសិទ្ធ​ បានកោតសរសើរចំពោះការខិតខំសហការយ៉ាងយកចិត្តទុកដាក់បានល្អក្នុ​ងការឆ្លើយតបស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណនៃការអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលចំពោះមន្រ្តីក្រុមការងារគ្រប់លំដាប់ថ្នាក់​ ក្នុងរយះពេលមួយឆ្នាំកន្លងមក​ ។ ​ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តីក៏បានដាក់ចេញនូវទិសដៅផែនការសម្មភាពអនុវត្តបន្ត ដោះស្រាយជូនប្រជាពលរដ្ឋបន្ថែមទៀតដោយបានណែនាំដល់ក្រុមការងារ​ត្រូវតែស្វែងយល់ពីតម្រូវការអាទិភាពជាក់ស្តែង ចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ពិសេស​ពាក់ព័ន្ធ​អាកាសធាតុ​ប្រឈម​និងបញ្ហាខ្វះខាតទឹករបស់កសិករបង្កបង្កើនផល​ អាជ្ញាធរ​ គ្រប់លំដាប់ថ្នាក់និងមន្ទីរជំនាញពាក់ព័ន្ធត្រវតែចុះដល់មូលដ្ឋានជួយដោះស្រាយអោយអស់លទ្ធភាពមាន ជូនដល់គាត់។​ហើយបញ្ហាណាដែលថ្នាក់ក្រោមជាតិដោះស្រាយបានត្រូវតែប្រញាប់ដោះស្រាយអោយបានទាន់ពេលវេលា
ចំពោះបញ្ហាណាពាក់ព័ន្ធថ្នាក់ជាតិត្រូវប្រញាប់រាយការណ៍ជូនថ្នាក់ជាតិដោះស្រាយមិនត្រូវទុកចោលដោយគ្មានការ
ឆ្លើយតបជូនប្រជាពលរដ្ឋឡើយ។​
12346422_1648013388801080_8299391281509651793_n  10411275_1648013445467741_7312314413582609843_n12345437_1675091019401633_8092076444435319637_n12342569_1675090962734972_5317278124081627798_n12391398_1675090876068314_5909691807217923105_n12345402_1648013612134391_8712505004437667853_n12346429_1675090842734984_1093819723330593344_n      12391794_1675090632735005_2547316143332272780_n