ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន និង
សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិ
ស្តីពីស្រ្តីជាអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ និងនយោបាយ ដែលពិធីនេះមានការចូលរួម ពីគ្រប់បណ្ដាស្រ្តីដែលជាអ្នកដឹកនាំតាមបណ្ដាស្ថាប័ន ក្រសួង ជាពិសេសក្រសួងកិច្ចការនារី ។គោលបំណងនៃវេទិកាជាតិនេះ គឺធ្វើការពិនិត្យលើវឌ្ឍនភាព ក្នុងការអនុវត្តន៍តួនាទី និងភារកិច្ចរបស់
ស្រ្តីជាអ្នកដឹកនាំ ការកំណត់រកបញ្ហាប្រឈម និងតំរូវការបន្ថែមទៀតព្រមទាំងលើអនុសាសន៍សំរាប់ ពង្រឹងការអនុវត្តន៍យុទ្ឋសាស្រ្ត និងវិធានការដើម្បីទ្រទ្រង់ដល់ស្រ្តីជាអ្នកដឹកនាំនៅគ្រប់កំរិត ។