នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតិភាព ក្នុងពិធីប្រជុំ ប្រកាសសមាសភាព
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រី កម្លាំងប្រដាប់អាវុធ
ពាក់ពន្ធ័ជាច្រើនរូបទៀត។