មជ្ឈមណ្ឌលពិព័រណ៌ការផលិតអំបិលបែបធម្មជាតិ នៅខេត្តកំពតធ្វើពិធីបើកជាផ្លូវការ


កំពត ៖ ព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់អោយប្រេីប្រាស់មជ្ឈមណ្ឌលពិពរណ៍ការផលិតអំបិល
កំពត-កែប បែបធម្មជាតិ ។

ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត បានស្នើរឲ្យសហគមន៍ អ្នកផលិតអំបិលកំពត-កែបទាំងអស់ ត្រូវអនុវត្ត
តាមអនុសាសន៍ ណែនាំ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្ត បានលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធិផល អាគារមជ្ឈមណ្ឌលពិព័រណ៍ ការផលិត
អំបិលបែបធម្មជាតិ នៃប្រទេសកម្ពុជា នៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ
ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ មន្ត្រីក្រោមឱវាទ និងសហប្រធាន សមាជិក អ្នកផលិតអំបិលកំពត-កែប។
លោកខូយ ឃុនហ៊ួរ ក៏បានផ្តាំផ្ញើរបន្ថែម ឲ្យសហគមន៍អ្នកផលិតអំបិលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងខិតខំការផលិត
អំបិលរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព និងភាពរីកចំរើន ហើយទទួលផលខ្ពស់ដូចឆ្នាំមុនៗ ឬក៏អាចកើនជាង។
គួរបញ្ជាក់ដែរថា រាល់ស្រែផលិតអំបិល ក្នុងខេត្តកំពត-កែបទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលធ្វើការហាមឃាត់
មិនត្រូវប្រែក្លាយ ឲ្យទៅជាស្រែផលិតស្រូវឡើយ៕

 

12341459_1629460600650354_5972739040267907865_n 12341195_1629460603983687_5751362972872196688_n  12345522_1629460713983676_3336559945225204335_n11139409_1629460707317010_346060653553499849_n