ឯកឧត្តម ខូយ-ឃុនហ៊ួរ អភិបាលខេត្តជំរុញ និងពិនិត្យ ស្ថានភាពការងារសាងសង់ផ្លូវ
នៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត,បន្ទាប់ពីសកម្មភាពដ៏មមារញឹក ដែលអាជ្ញាធរខេត្តកំពត
បច្ចុប្បន្ន បាននឹងកំពុងជំរុញលើការងារ សាងសង់និងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធទាំងសណ្តាប់ធ្នាប់
សោភ័ំភាព និងអនាម័យ បរិស្ថាន ក្រុង ដើម្បីត្រៀមខ្លួនរៀបចំពិធីបុណ្យសមុទ្រនាពេលដ៏ខ្លីខាងមុខនេះ។ ដោយឡែកនៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៥ ឯ.ឧ ខូយ-ឃុនហ៊ួ១រអភិបាលខេត្តនិងមន្រ្តីនៃមន្ទីរ អង្គភាពជំនាញ
ពាក់ព័ន្ធ បានអញ្ជើញពិនិត្យ ការដ្ឋានសាងសង់ផ្លូវមួយខ្សែ ស្ថិតក្នុងភូមិទ្វីខាងត្បូងសង្កាត់អណ្តូងខ្មែរក្រុងកំពត ។ ក្នុងឱកាសនោះ ឯ.ឧខូយ-ឃុនហ៊ួរបានបញ្ជាក់អោយដឹងថា ផ្លុវមួយខ្សែនេះចាប់តាំងពីក្រោយឆ្នាំ១៩៧៩
មក ពុំដែលមានការកសាង រឺ ជួសជិលឡើយ ហើយប្រជាជនរស់នៅទីនេះ អ្នកខ្លះបានរស់នៅលើផ្លូវ អ្នកខ្លះនៅចំណីផ្លូវធ្វើអោយអាជ្ញាធរខេត្ត នៅមុនក្នុងដំណាក់កាលឈានដល់ការសាងសង់ត្រូវបានធ្វើ អោយអាជ្ញាធរខេត្តមានការដោះស្រាយ ចំណាថវិកាជូនផលប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើនគួរសមទាំង ការចំណាយលើការសាងសង់ ផងជាថវិកាខេត្ត។ ផ្លូវមួយខ្សែនេះមានប្រវែង ជាងមួយពាន់ម៉ែត្រ មានទទឹងដប់
ពីរម៉ែត្រ ជាប្រភេទផ្លូវ BDST និងមានដាក់លូ មុខកាត់ទំហំ ០,៦០ម៉ែត្រសង្ខាងផ្លូវដែលទទួលការសាងសង់
ដោយក្រុមហ៊ុន ហុក ចិន្តា ។ ក្នុងឱកាសនោះ ឯកឧត្តមខូយ-ឃុនហ៊ួរ ក៏បានផ្តាំផ្ញើដល់ តំណាងក្រុមហ៊ុន ទទួលកាសាងសង់និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋរួមនិងមន្ត្រីជំនាញពាក់ព័ន្ធត្រូវចូលរួមសហការ គ្នាអោយបានល្អធ្វើយ៉ាងណាជំរុញការសាសង់អោយបានឆាប់ហើយ និងតាមស្តង់ដាបទដ្ឋានបច្ចេកទេស ត្រឹមត្រូវដើម្បីធានាការប្រើប្រាស់ជាប់បានយូរអង្វែង។ តមកឯកឧត្តមអភិបាលខេត្ត និងមន្ត្រីជំនាញក៏បានទៅ
ពិនិត្យការដ្ឋាន មួយចំនួនទៀតដែលកំពុងជំរុញការងារជួសជុលកែលម្អរសោភ័ណភាពតាមសង្កាត់ក្នុង ក្រុងកំពតមួយចំនួនផងដែរ។ និងពិនិត្យ ស្ថានភាពការងារសាងសង់ផ្លូវ នៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត៕