កំពត:នាព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៥នៅវេលាម៉ោង8និង30នៅសាលប្រជុំសាលាខេត្តកំពតថ្មី បានប្រជុំនិងធ្វើសន្និសីទ្ធិការសែត ពាក់ព័ន្ធនឹងពិធីបុណ្យ សមុទ្រនៅ ក្នុងខេត្តកំពត ថ្ងៃទី១១, ១២និង១៣ ខែធ្នូនេះ។
ក្នុងសន្និសីទ្ធិការសែតដែលពាក់ព័ន្ធជុំវិញនឹងថ្ងៃបុណ្យសមុទ្រ នាពេលឆាប់ៗខាងមុខនេះ
ឯកឧត្តម អភិលបាលខេត្តបាន បញ្ជាក់ថា៖ ខេត្តកំពត និងមានវិធានការការពារសន្តិសុខ
សុវត្ថិភាព សណ្តាប់ធ្នាប់ ដើម្បីធានាជូនដល់ ប្រជាពលរដ្ឋ, ភ្ញៀវជាតិនិងអន្តរជាតិដែលមក
ធ្វើការកំសាន្តលេង ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រនេះ។ឯកឧត្តម អភិបាលខេត្ត
ក៏បានអំណរគុណ ដែលខេត្តកំពតទាំងមូលបានសហការ និងឯកភាពគ្នា បង្កបរិយាកាសដែល
ឈានទៅ សម្រេចនៃការបង្កើត ពិធីបុណ្យសមុទ្រនេះឡើងទាំងការរៀបចំឲ្យមាន សោភ័ណភាព និងថវិកាដែលញ៉ាំងឲ្យមានកម្មវិធី បុណ្យសមុទ្រខេត្តកំពត ក្នុងថវិកាសម្រាប់ ចំណាយក្នុងកម្មវិធី
បុណ្យសមុទ្រ បានមកពី ប្រភពរួមមាន ថវិកាជាតិ,មន្ទីរ អង្គភាពជុំវិញខេត្ត, ប្រជាពលរដ្ឋ
និងសម្បរសជន នានាទាំងក្នុង និងក្រៅស្រុក។ ឯកឧត្តមអភិបាលខេត្ត បានបន្តអំពាវនាវ
ឲ្យគ្រប់សាធារណៈជនទាំងអស់ បន្តចូលរួមសំអាត អនាម័យក្នុងក្រុង ថែមទៀតផង៕