បងប្អូនជនពិការ ជាទីគោរពស្រឡាញ់។ ខ្ញុំបានចេញសារាចរណែនាំមួយហើយ លើការរៀបចំទិវាជនពិការ ថ្ងៃទី ៣ ខែធ្នូ ២០១៥នេះ។ខ្ញុំចង់និយាយទៅកាន់បងប្អូនក្នុងឋានៈជាជនពិការដូចគ្នាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ យើងសូមបងប្អូនដែលមិនពិការមេត្តាកុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថាអាខ្វាក់ អាកំបុត អាគ អាថ្លង់។ល។បទពិសោធន៍ដែលខ្ញុំជាជនពិការម្នាក់អាចដឹកនាំចលនាតស៊ូរំដោះជាតិបាន រកសន្តិភាព និងការអភិវឌ្ឍបាន រហូតកាន់តំណែងកំពូលជាង៣០ឆ្នាំបាន នោះគឺផ្តើមចេញពីការខិតខំតស៊ូដោយខ្លួនឯង និងមានការគាំទ្រពីប្រជាជន។មិនមានជោគជ័យណាមួយរត់មករកយើងដោយខ្លួនឯងទេ គឺមានតែយើងទេដែលត្រូវរត់ទៅរកជោគជ័យនោះ។ខ្ញុំសូមអំពាវនាវទៅកាន់ស្ថាបន័រដ្ឋនឹងផ្នែកឯកជនជួយបង្កលក្ខណះឱយបងប្អូនជនពិការទទួលបាននូវការបណ្តុះបណ្តាលនឹងទទួលបាននូវការងារធ្វើសមរម្យ។សូមជួយរៀបចំកន្លែងសំរាប់ធ្វើដំណើររបស់ជនពិការនៅតាមអាគារនៃស្ថាបន័រដ្ឋនឹងក្រុមហ៊ុនឯកជនព្រមទាំងតាមទីកន្លែងផ្សេងទៀតដូចជាព្រលានយន្តហោះកំពង់ផែ។ល។សូមស្ថានីយទូរទស្សន៍ជួយរៀបចំឱយមានអ្នកប្រើភាសាសញ្ញាដើម្បី ជួយឱយអ្នកគ ថ្លង់អាចទទួលបាននូវពត៏មានសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយដល់ជនពិការ។ហើយខ្ញុំមិនភ្លេចអរគុណចំពោះភរិយាខ្ញុំដែលបានទទួលយកខ្ញុំជាជនពិការ ជាស្វាមីតាំងពីគ្រាក្រនឹងពេលវេលាដ៏លំបាកបំផុត៕