នៅវេលាម៉ោង ៤ រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចអគ្គ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសសាងសង់ពហុកីឡាដ្ឋានជាតិ “មរតកតេជោ” ដែលនឹងសាងសង់ឡើងក្នុងទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ៨៣ ហិចតា។ សម្តេចតេជោបានបញ្ជាក់ថាសម្តេច និងឯកឧត្តម ស៊ី ជីងពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសាងសង់ដែលនឹងបញ្ចុះបឋមសិលាសាងសង់នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ។ ពហុកីឡាដ្ឋានជាតិនេះគឺនឹងក្លាយជាកន្លែងហ្វឹកហាត់កីឡាដ៏សំខាន់បំផុតសម្រាប់យុវជនខ្មែរ និងជាកន្លែងប្រារព្ធពិធីកីឡាជាតិ និងអន្តរជាតិ កន្លែងតាំងពិពណ៌ពាណិជ្ជកម្មផ្សេងៗដែលជាសម្មទ្ធិផលដ៏ធំបំផុតមួយពីជំនួយមិត្តចិនចំពោះកម្ពុជា។