កំពត-ស្រុកជុំគីរី ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅស្រុកជុំគីរី វត្តអង្គចក មានពីធីសម្ភោធដាក់ឲ្យប្រើប្រាស់អណ្តូង ទី១០០០ ក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល នៃអភិបាល ខេត្តកំពត និងឯកឧត្តមឯកអគ្គរាជទូត ប្រទេសកូរ៉េ ប្រចាំប្រទេស កម្ពុជា។ ក្រោមជំនួយឧបត្ថម្ភសប្បុរសធម៌របស់ក្រុមហ៊ុនរបស់ ប្រទេសកូរ៉េ និងប្រជាជនកូរ៉េ ក្នុងគោលបំណងផ្តល់ទឹកស្អាតដល់ ប្រជាជនក្នុងខេត្តកំពត ដោយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅ តាមជនបទ។