គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ប្រារព្វ​ខួប​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​


នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ គណបក្ស​ប្រជាជ​កម្ពុជា​ខេត្តកំពត បាន​ប្រារព្ធ​ខួប​៦៨​ឆ្នាំ ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨​មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅ​សាលសន្និសីទ​ខេត្តកំពត​អាគា A ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពត និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពត អមដំណើរ​ដោយ​ឯកឧត្តម ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​។ ក្នុង​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពត ឯ​ឧ​ត្ត​ម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត និង​យុវជន​ទាំងបី​ប្រភេទ​សរុប​ចំនួន ១,១១៦​នាក់​។​

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ឈ្មោះ​ដើម​ថា “​គណបក្ស​ប្រជាជន​បដិវត្តន៍​ខែ្មរ​” ហើយ​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មកជា គណបក្ស​ប្រជាជន​កម្ពុជា​។ ចាប់តាំងពី​ពេល​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខ រួមទុក្ខ ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល ដែលមាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ​មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធិ​ផលស​ង្គ​ម​ជាតិ និង​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​ ​ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រទេសជាតិ​យើង​នឹង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​៕

​អត្ថ​ប​ទៈ លោក វង្ស សុធា​រម្យ​