នៅព្រឹកថ្ងៃសៅរិ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចុះជួយខេត្តកំពត និងជាតំណាងរាស្ត្រមណ្ឌលកំពត អមដំណើរដោយឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសុំសីលក្នុងឱកាសបុណ្យវិសាខបូជា នៅវត្តគាថាវង្ស ស្ថិតនៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណបក្សខេត្ត ស្រុក ឃុំ និងតាជីយាយជី ប្រជាពុទ្ធបរិស័ទចំនួនប្រមាណ ៣០០នាក់។
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានពាំនាំនូវការនឹករលឹកផ្តាំផ្ញើពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តកំពត។ ឯកឧត្តមបណ្ឌិតនូវបានបន្ថែមទៀតថា នេះគឺដោយសារតែមានគណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិអោយរួចផុតពីភ្លើងសង្គ្រាម ហើយនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ ភាពសម្បូរសប្បាយ ហើយប្រជាពលដ្ឋមានសិទ្ធិសេរីភាពក្នុងការគោរពប្រណិបត្តិនូវសាសនា ជំនឿ និងធ្វើបុណ្យនានាដោយមិនមានការភ័យខ្លាចឡើយ។ ឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែទប់ស្កាត់អោយបាននូវការញុះញុងផ្សេងៗដែលអាចបង្កអោយកើតមានសង្គ្រាមបំផ្លាញជាតិ ដូច្នេះយើងគ្រប់គ្នាត្រូវតែចេះថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ អោយបានគង់វង្ស និងស្ថិតស្ថេរជារៀងរហូត។
សូមបញ្ជាក់ថាពិធីសុំសីលនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន៕