ឯកឧត្ដម បណ្ឌិត ប៉ែន ស៉ី​ម៉ន អញ្ជើញជួបសំណេះសំណាលជាមួយ​អង្គ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង​កំពត និង​ស្រុក​ទឹកឈូអណ​ត្តិទី​៣


​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​អសាកល​ឆ្នាំ​២០១៩ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ក្រុមប្រឹក្សា​ស្រុក អណ​ត្តិ ទី​៣​នេះ នា​រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៩ ឯកឧត្ដម បណ្ឌិត ប៉ែន សុី​ម៉ន សមាជិក គណៈកម្មាធិការ កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តកំពត បាន​អញ្ជើញ​ជួប សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់ មកពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ចំនួន​សរុប ១២៥​នាក់​។ មាន​វត្តមាន អញ្ជើញ ចូលរួម​ជា​កិត្តិយស​នាឱកាស​នោះ ដែរ​រួមមាន​ឯកឧត្ដម ជាវ តា​យ សមាជិក គណៈកម្មាធិការ កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស ប្រជាជន​កម្ពុជា ខេត្តកំពត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក​-​លោកស្រី ជា​អនុប្រធាន និង​សមាជិក សមាជិកា​ក្រុមការងារ​គណបក្ស​ថ្នាក់ កណ្តាល ថ្នាក់ ខេត្ត ថ្នាក់ ក្រុង ស្រុក ប្រមាណ ៣៥០​នាក់​ផងដែរ​។

​មានមតិ​សំណេះ សំ​ណា​ល​នាឱកាស​នោះ ឯកឧត្ដម បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ណែនាំ​ដល់​អង្គ​បោះឆ្នោត​ទាំងពីរ​ស្រុក អោយ​យកចិត្តទុកដាក់ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា តាម​លំដាប់​លេខ​រៀង​ក្នុង​សន្លឹកឆ្នោត​។ ឯកឧត្តម​បណ្ឌិត ក៏បាន រំលឹកពី​ផលវិបាក​នៃ​សង្គ្រាម ដែល​ធ្វើ​​អោយ​ប្រទេស​កម្ពុជា​យើង ស្ទើ​តែ​បាត់បង់​ទាំងស្រុង​នូវ​ការអភិវឌ្ឍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ។ ឯកឧត្តម​បណ្ឌិត បាន​បន្ថែម ថា ពេលនេះ​ប្រទេសជាតិ​យើង កំពុងតែ​សប្បាយរីករាយ​ជាមួយ​សុខសន្តិភាព ការអភិវឌ្ឍ ដូច្នេះ​យើ​​​ង​ទាំងអស់គ្នា ត្រូវតែ​រួមគ្នា​ថែរក្សា​អោយខាងតែបាន៕

អត្ថបទៈ លោក វង្ស សុធារម្យ